បទសម្ភាសន៍៖ អ្នកជំនាញជំរុញរដ្ឋាភិបាលអាមេរិកយកចិត្តទុកដាក់បន្ថែមទៀតលើសារព័ត៌មានឯករាជ្យនៅកម្ពុជា
Your browser doesn’t support HTML5
កាលពីខែឧសភា អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលជាអង្គការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយនៅលើពិភពលោកបានចេញផ្សាយរបាយការណ៍ស្តីពីសន្ទទស្សន៍សេរីភាពសារព័ត៌មាន។ កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី១៥១ក្នុងចំណោម១៨០ប្រទេស ដែលមានន័យថាសេរីភាពសារព័ត៌មានបន្តស្ថិតក្នុងស្ថានភាពអាក្រក់ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ខណៈសារព័ត៌មានឯករាជ្យមានតិចតួចប៉ុណ្ណោះនៅកម្ពុជា លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា បានជំរុញប្រទេសម្ចាស់ជំនួយ ក៏ដូចជារដ្ឋាភិបាលអាមេរិកយកចិត្តទុកដាក់បន្ថែមទៀតលើសារព័ត៌មានឯករាជ្យនៅកម្ពុជា។ សូមលោកអ្នកនាងស្តាប់និងទស្សនាបទសម្ភាសន៍រវាងលោក ស៊ុន ណារិន នៃវីអូអេជាមួយលោក ណុប វី ដូចតទៅ៖