ដំណើរ​ប្រគុំ​តន្ត្រីរបស់​ក្រុម​ ​Dengue Fever ​ឈ្មោះ​«Electric Mekong Tour»

ការប្រគុំ​តន្ត្រី​នេះ​ឧបត្ថម្ភ​​ដោយ​ក្រសួង​ការបរទេស​អាមេរិក ​និង​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​ ក្នុង​​គោលបំណង​កសាង​ស្ពាន​មេត្រី​ភាព​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ទាំង​បី​នៅ​​អាស៊ី​អាគ្នេយ៍​។

ក្រុមតន្រ្តី​Dengue Feverនឹង​ធ្វើ​ដំណើរទៅប្រទេស​កម្ពុជា​នៅ​ដើម​ខែវិច្ឆិកា​ដើម្បី​ សំដែង​តន្ត្រី។ ក្រុម​តន្រ្តី​ដែល​មាន​ទី​តាំង​នៅ​ក្រុង​Los Angelesនេះ​ បាន​ប្រកាស​ថា​ក្រុម​ខ្លួន​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ ឡាវ​ និង​វៀតណាម​ ក្រោម​ការប្រគុំ​តន្ត្រី​ឈ្មោះ​«Electric Mekong Tour»។ ការប្រគុំ​តន្ត្រី​នេះ​ឧបត្ថម្ភ​ ដោយ​ក្រសួង​ការបរទេស​អាមេរិក​និង​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​ក្នុង​គោលបំណង​កសាង​ស្ពាន​មេត្រី​ភាព​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ទាំង​បី​នៅ​អាស៊ី​អាគ្នេយ៍​តាម​រយៈ​ការចែក​រំលែក​សិល្បៈ​និង​វប្បធម៌។

នាង​ឆោម និមល ជា​អ្នក​ចម្រៀង​ប្រចាំ​ក្រុម​តន្ត្រី​ Dengue Fever។

កញ្ញា​ ឆោម និមល​ អ្នក​ចំរៀង​ប្រចាំ​ក្រុម​Dengue Fever​បាន​ផ្តល់​បទសម្ភាស​ជាមួយវីអូអេ​ខ្មែរតាម​រយៈ​ទូរស័ព្ទ មុន​ពេល​ក្រុម​តន្រ្តី​របស់​នាង​ចេញ​ដំណើរ។