អ្នកនាំពាក្យ៖ គណបក្សប្រជាជនកម្ពុជាមិនខ្វល់ពីការមិនទទួលស្គាល់របស់សហគមន៍អន្តរជាតិលើលទ្ធផលបោះឆ្នោត
Your browser doesn’t support HTML5
ការបោះឆ្នោតជាតិនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ដោយគ្មានគណបក្សប្រឆាំងដ៏ខ្លាំងក្លាមួយ បន្ទាប់ពីគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចុះឈរឈ្មោះបោះឆ្នោត។ គណបក្សនយោបាយ ១៧ ដែលប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច មានថវិកានិងសំឡេងគាំទ្រតិចតួច ហើយទំនងមិនអាចឈ្នះអាសនៈក្នុងសភាបានឡើយ។ នៅក្នុងកម្រងសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA លោក ហ៊ុល រស្មី អ្នកនាង កាន់ វិច្ឆិកា និងលោក ពិន ស៊ីសុវណ្ណ បានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អំពីគោលជំហររបស់គណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោត ដែលអ្នករិះគន់ហៅថាជាការបោះឆ្នោតក្លែងក្លាយ៕