រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រតិភូមកពីជុំវិញពិភពលោកកំពុងជួបប្រជុំនៅឯសន្និសីទអន្តរជាតិស្តីពីជំងឺអេដស៍ក្នុងទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកមានក្តីសង្ឃឹមមិនដែលធ្លាប់មានពីមុនមកថាការព្យាបាលជំងឺអេដស៍ឱ្យជាដាច់ស្រឡះអាចនឹងសម្រេចបានក្នុងពេលមិនយូរក្នុងពេលខាងមុខ។
លោកស្រីហ៊ីលឡារី គ្លីនតុនរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានថ្លែងក្នុងសុន្ទរកថាដោយស្វាគមន៍ប្រតិភូទាំងអស់ដែលបានចូលមកប្រជុំនៅសហរដ្ឋអាមេរិក។
សំឡេងស្វាគមន៍របស់លោកស្រី ហ៊ីលឡារី គ្លីនតុន និងការប្តេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺអេសដ៍បានផ្តល់សន្ទុះទឹកចិត្តដល់សកម្មជនប្រយុទ្ធនឹងជំងឺអេដស៍ក្នុងការមើលឃើញពិភពលោកមួយដែលគ្មានជំងឺអេដស៍ក្នុងពេលដ៏ឆាប់ខាងមុខ។
«ខ្ញុំមកថ្ងៃនេះដើម្បីបញ្ជាក់ឱ្យច្បាស់ថាសហរដ្ឋអាមេរិកតាំងចិត្តកម្ចាត់ជំងឺអេដស៍យើងនឹងស្វះស្វែងរកប្រភពធនធានដ៏ចាំបាច់ដើម្បីសម្រេចលទ្ធផលជាប្រវត្តិសាស្រ្តនេះ»។
សហរដ្ឋអាមេរិកបានសន្យាផ្តល់ថវិកា១៥០លានដុល្លារបន្ថែមទៀតសម្រាប់ការងារប្រយុទ្ធនឹងជំងឺអេដស៍។
នៅថ្ងៃទីបីនៃសន្និសីទដែលមានរយៈពេលមួយសប្តាហ៍នេះក្រុមប្រតិភូបានបញ្ជាក់ថាការអនុវត្តការព្យាបាលដើម្បីជាវិធានការបង្កាក្នុងស្ថានភាពដែលមានការប៉ះពាល់ដោយជំងឺអេដស៍គឺជាការប្រឈមមុខមួយដ៏ធំជាងគេបំផុតក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ ក្នុងឆ្នាំ២០១១កន្លងគេបានរកឃើញថាការឆ្លងមេរោគអាចកាត់បន្ថយបានរហូតដល់៩៦ភាគរយនៅ ពេលដែលដៃគូដែលមានផ្ទុកមេរោគអេដស៍បានចាប់ផ្តើមទទួលការព្យាបាលឱ្យបានឆាប់។
ក្នុងចំណោមប្រតិភូជាងពីរម៉ឺននាក់ដែលជួបប្រជុំនៅឯសន្និសីទនេះរួមមានអ្នកចម្រៀងដ៏ល្បីគឺលោកអែលថុន ចន ។ លោកផ្តល់ជាដំបូន្មានថាការបញ្ឈប់ការរើសអើងគឺជាឱសថមួយដែរក្នុងការធ្វើឱ្យអ្នកផ្ទុកមេរោគអេដស៍បន្តរស់នៅបាន។
លោកបានបន្ថែមថា៖
«ការខ្មាស់អៀននិងការរើសអើងរារាំងអ្នកផ្ទុកមេរោគ អេដស៍មិនឱ្យទទួលបានការជួយឧបត្ថម្ភ មិនឱ្យទទួលបានការព្យាបាល និងមិនបានការពារពួកគេតាំងពីដំបូងទី។ ខ្ញុំធ្លាប់មានអារម្មណ៍ខ្មាស់អៀនដូច្នោះដែរ ហើយខ្ញុំស្ទើរតែអស់ជីវិត។ ការរើសអើងនិងខ្មាស់អៀនកំពុងសម្លាប់មនុស្សនៅជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះ។ យើងត្រូវតែបញ្ឈប់វា។ យើងត្រូវជំនួសការខ្មាស់អៀនដោយក្តី ស្រឡាញ់។ យើងត្រូវជំនួសការរើសអើងដោយក្តី មេត្តាករុណា គឺមិនត្រូវទុកនរណាម្នាក់ចោលឡើយ»។
ការប្រជុំនេះជាឱកាសដែលអ្នកជំនាញរៀនសូត្រពីគ្នាទៅវិញទៅមកពីបទពិសោធដែលអនុវត្តបានដោយជោគជ័យដែលប្រើប្រាស់ក្នុងប្រទេសពួកគេរៀងៗខ្លួន។ សម្រាប់ប្រទេសកម្ពុជាដែលបានទាញទម្លាក់អត្រាអ្នកផ្ទុកមេរោគអេដស៍មកនៅត្រឹម០,៨ភាគរយនៅមានបទពិសោធដែលចែករំលែកដល់ប្រតិភូដែលចូលរួមច្រើននិងក៏រៀនសូត្រដែរ។
លោកវេជ្ជបណ្ឌិត មាន ឈីវុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគបានបញ្ជាក់ប្រាប់វីអូអេថា។
«ទីមួយយើងនឹងខិតខំបន្តទៀតជំរុញបន្ថែមទៀតពិសេសនៅក្នុងការបង្កើននូវការទទួលបានសេវាបង្កាក៏ដូចជាថែទាំព្យាបាលជំងឺអេដស៍នៅក្នុងចំណោមបងប្អូនដែលប្រឈមមុខខ្ពស់។ ទីពីរយើងក៏បានរៀនសូត្រផងដែរជាចំណុចសំខាន់ដែលយើងខ្វះខាតកន្លងទៅ ពីព្រោះ យើងមិនទាន់បានចាប់ផ្តើមគិតគូរដល់អ្នកដៃគូនៅក្នុងការធ្វើយ៉ាងណាឱ្យដៃគូរបស់គាត់ទៅ ទទួលបានសេវាធ្វើតេស្តឈាមរកមេរោគ អេដស៍ ទៅទទួលបានសេវាព្យាបាលជំងឺកាមរោគ។ នេះជាចំណុចពីរសំខាន់ៗដែលយើងត្រូវបំពេញបន្ថែម»។
ស្របពេលដែលសន្និសីទកំពុងតែដំណើរការក៏មានសកម្មជនដែលប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ចេញមកដើរក្បួនព្យុះហយាត្រានៅតាមដងវិថី នានានៅក្នុងរដ្ឋធានី វ៉ាស៊ីនតោនឆ្ពោះ ទៅ កាន់សេតវិមាន។ ក្រុមសកម្មជនបានទាមទារឱ្យមានការយកចិត្តទុកដាក់ផ្តល់មូលនិធិបន្ថែមដល់ការប្រយុទ្ធនឹងជំងឺអេដស៍ ប្រឆាំងនឹងប្រឆាំងនឹងការរើសអើងនិងការដាក់ទោសអ្នកដែលមានផ្ទុកមេរោគអេដស៍និងការការពារដល់ក្រុមដែលងាយរងគ្រោះ។
មានការព្រួយបារម្ភនានាថាប្រទេសដែលមានជោគជ័យដូចជាកម្ពុជាអាចនឹងប្រឈមមុខក្នុងការបាត់បង់ថវិកាជំនួយដោយសារតែវិបត្តិសេដ្ឋកិច្ចពិភពលោកនិងលែងជាប្រទេសដែលមានអាទិភាពទៀត។ ប៉ុន្តែលោក វេជ្ជបណ្ឌិតមាន ឈីវុន បញ្ជាក់ថា៖
«ប្រសិនជាយើងធ្វើដដែលនោះ ខ្ញុំជឿជាក់ថាគេនឹងមិនបន្តឧបត្ថម្ភគាំទ្រទេប៉ុន្តែប្រសិនបើយើងគិតថាយើងដឹងច្បាស់នូវស្ថានភាពនៃការឆ្លងរាលដាល ហើយយើងដឹងច្បាស់នូវវិធីសាស្រ្តឬក៏យុទ្ធសាស្រ្តក្នុងការបង្កាក៏ដូច ជាថែទាំព្យាបាលនោះខ្ញុំជឿជាក់ថាដៃគូគេនឹងបន្តការជួយនេះ»។
ប្រទេសកម្ពុជាបានកំណត់គោលដៅកាត់បន្ថយអត្រាឆ្លងពីម្តាយទៅកូន បញ្ឈប់ការឆ្លងថ្មីៗទៀតនិងការព្យាបាលដោយប្រើថ្នាំប្រឆាំងមេរោគអេដស៍ដើម្បី ជាការបង្កាសម្រាប់រយៈខាងមុខទៀត។
នៅក្នុងការប្រជុំនេះក្រុមអ្នកស្រាវជ្រាវដែលមកជួបជុំគ្នាកំពុងតែជជែកគ្នាពីការព្យាបាលជំងឺអេដស៍ឱ្យជាដាច់ដែលនេះគឺជាអ្វីដែលគេសើ្ទរតែមិនបានគិតដល់សោះឡើយកាលពីប៉ុន្មានឆ្នាំមុន៕