តំណាងរាស្ត្រដែលរងរបួសថ្លែងថា លោកមិនទទួលបានយុត្តិធម៌គ្រប់គ្រាន់
Your browser doesn’t support HTML5
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបគឺលោកញ៉យ ចំរើន ដែលជាអ្នកតំណាងរាស្ត្រម្នាក់ក្នុងចំណោមតំណាងរាស្ត្រពីររូបដែលរងរបួសពីការវាយប្រហារកាលពីចុងខែតុលា បានថ្លែងថា លោកមិនអាចទទួលយកបានទេចំពោះការមិនចាប់ខ្លួនជនសង្ស័យបន្ថែមមកផ្តន្ទាទោសតាមច្បាប់។ ក្រៅពីជនសង្ស័យបីនាក់ដែលមកចូលសារភាពនោះគឺនៅមានជនល្មើស និងអ្នកនៅពីក្រោយខ្នងទៀតដែលត្រូវចាប់ខ្លួន។ លោកញ៉យ ចំរើនតំណាងរាស្ត្រមណ្ឌលកំពង់ចាមចង់ឃើញរដ្ឋាភិបាលធានាសន្តិសុខ សុវត្ថិភាពសម្រាប់អ្នកតំណាងរាស្ត្រ មុនពេលដែលគណបក្សសង្គ្រោះជាតិអាចចូលរួមប្រជុំសភាបានឡើងវិញ។ ក្នុងកិច្ចសម្ភាសន៍ជាមួយលោកសុខ ខេមរានៃ VOA នៅថ្ងៃព្រហស្បតិ៍នេះ នៅឯគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ លោកញ៉យ ចំរើនបាននិយាយថា មុខរបួសរបស់លោក ដែលនៅមិនទាន់ជាសះស្បើយមែនទែនទេ ក្រោយពីលោកបានទទួលការព្យាបាលនៅទីក្រុងបាងកកជិត១ខែ ហើយលោកនៅត្រូវតស៊ូផ្លូវច្បាប់ ព្រមទាំងគ្រោងធ្វើដំណើរទស្សនកិច្ចនៅក្រៅប្រទេស នៅពេលខាងមុខ។ សូមតាមដានកិច្ចសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖