បទសម្ភាសន៍ VOA៖ រដ្ឋមន្ត្រីព័ត៌មានថា អាស៊ានប្រឹងប្រែងចៀសពីការយកអាស៊ានទៅប្រឆាំងឬគាំទ្រប្រទេសណាមួយ
Your browser doesn’t support HTML5
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិយាយថា អាស៊ានទាំងមូលសម្រេចប្រកាន់យកជំហរមជ្ឈភាព ឬប្រកាន់ជំហរជាកណ្តាលក្នុងការដោះស្រាយបញ្ហាតំបន់និងសាកល នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយថា អាស៊ានក្លាយជាគោលទម្ងន់មួយ ដើម្បីរក្សាតុល្យភាពក្នុងតំបន់។ លោក សុខ ខេមរា នៃវីអូអេដែលកំពុងស្ថិតក្នុងរាជធានីភ្នំពេញបានជួបសម្ភាស លោក ខៀវ កាញារីទ្ធ នៅកន្លែងកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២៕