វីដេអូខ្លី៖ សារមន្ទីរនៅឥណ្ឌូណេស៊ីដែលសង់ឡើងពីសំណល់ប្លាស្ទិក បង្ហាញពីវិបត្តិនៅក្នុងសមុទ្រ
Your browser doesn’t support HTML5
អ្នកការពារបរិស្ថាននៅឥណ្ឌូណេស៊ីចង់បង្ហាញអំពីវិបត្តិនៅក្នុងមហាសមុទ្រដែលបង្កឡើងដោយប្លាស្ទិក ដែលកាន់តែអាក្រក់ឡើងៗនៅលើពិភពលោកនេះ តាមរយៈការសង់សារមន្ទីរមួយពីប្លាស្ទិកទាំងស្រុងដើម្បីឲ្យមនុស្សម្នាគិតឡើងវិញអំពីទម្លាប់របស់ពួកគេ ហើយត្រូវចៀសវាងការប្រើប្រាស់ថង់ និងដបប្លាស្ទិក។ ការតាំងពិព័រណ៌នេះ ធ្វើឡើងនៅក្រុង Gresik ក្នុងខេត្ត East Java ដោយបានចំណាយពេល៣ខែ ដើម្បីសង់សារមន្ទីរនេះធ្វើពីសំណល់ប្លាស្ទិកចំនួនជាង១០,០០០ រួមមានទុយោ ដបទឹក និងស្បោងដែលប្រមូលបានពីទន្លេនិងតាមឆ្នេរសមុទ្រដែលរងការបំពុល។ បញ្ហាប្លាស្ទិកមានសភាពធ្ងន់ធ្ងរ ជាពិសេសនៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសប្រជុំកោះមួយដែលជាប់ចំណាត់ថ្នាក់ទី២បន្ទាប់ពីប្រទេសចិន ចំពោះបរិមាណប្លាស្ទិកដែលចូលទៅក្នុងសមុទ្រ៕