ឥណ្ឌា​ថា​ការ​នឹង​មិន​យក​គំរូ​តាម​ការ​វាយ​ប្រហារ​ដ៏​មុះមុត​របស់​អាមេរិក​ដែល​បាន​សម្លាប់​ប៊ីន​ឡាដិន

激进分子2013年2月6日逃离马里北部加奥地区的时候留下了可疑的包裹,当地的居民将这个情况通知有关当局之后,马里的士兵检查他们发现的爆炸物。

ប្រភព​ព័ត៌មាន​របស់​រដ្ឋាភិបាល​ឥណ្ឌា​និយាយ​ថា​ គេ​មិនមាន​ចេតនា​ធ្វើ​ត្រាប់​តាម​ប្រតិបត្តិការ​វាយ​ប្រហារ​យ៉ាង​អារកាត់​បែប​នេះ​ក្នុង​ពេល​ឆាប់ៗ​ប្រឆាំង​ភេរវករ​ ដែល​ជ្រក​កោន​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ទេ។

ផ្ទុយ​ទៅវិញ​ មន្ត្រី​ឥណ្ឌា​និយាយ​ថា​ គេ​ត្រូវតែ​សុំ​ឲ្យ​ប្រទេស​ប៉ាគីស្ថាន​បន្ត​«ចូលរួម»​ក្នុង​ទំនាក់ទំនង​ដែល​មាន​ភាព​ស្មុគស្មាញ​ និង​តឹងតែង​គ្រប់​ជំហាន​ ដូច​ទំនាក់​ទំនង​រវាង​ប៉ាគីស្ថាន​ និង​ស.រ.អា.​ដែរ។

ក្នុង​បទ​សន្ទនា​ជាមួយ​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ ​មន្ត្រី​ឥណ្ឌា​និយាយ​ថា​ ការ​ធ្វើ​ទំនាក់​ទំនង​«មាន​ហេតុផល​ និង​ស្រគត់​ស្រគំ»​ ដើម្បី​ធ្វើ​កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ក្រុង​អ៊ិស្លាម៉ាបាដ​ នឹង​ជា​សញ្ញា​បង្ហាញ​ថា​ នយោបាយ​ការ​បរទេស​ឥណ្ឌា​ដំណើរការ​ទៅមុខ។

Maroof​ Raza ​គឺ​ជា​អ្នក​វិភាគ​នៃ ​Security Watch India​ ដែល​មាន​ន័យ​ថា​ ការ​តាមដាន​សន្តិសុខ​ឥណ្ឌា​ នៅ​ក្រុង​ញូដេលី។​ លោក​បាន​យល់ស្រប​ថា​ រដ្ឋាភិបាល​ឥណ្ឌា​មាន​កាតព្វកិច្ច​បង្ហាញ​ការ​អត់ធ្មត់​មាន​កម្រិត។

«ហេតុផល​មួយ​នៃ​ហេតុផលដែល​ស.រ.អា.​អាច​បើក​ប្រតិបត្តិការ​បែបនេះ​ប្រកប​ដោយ​ជោគជ័យ​នៅ​ប្រទេស​ប៉ាគីស្ថាន​ ហើយ​អាច​ធ្វើ​ដ៏​មុះមុត​ និង​តក់ក្រហល់​នោះ​គឺ​ដោយសារ​ប្រទេស​ប៉ាគីស្ថាន​មិន​មែន​ជា​ប្រទេស​ជិត​ខាង​របស់​អាមេរិក។​ ដូច្នេះ​ស.រ.អា.​មិន​មាន​ប្រទេស​ជិត​ខាង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ ហើយ​ដែល​អាច​មាន​ប្រតិកម្ម​ផ្ទុះ​ឡើង​ យ៉ាង​ហោច​ណាស់​ប្រតិកម្ម​ជាល្បិច​ បើ​ទោះ​ជ​មិន​មាន​ប្រតិកម្ម​ដោយ​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ​ បើ​សិន​ជា​គេ​គិត​ថា​ អធិបតេយ្យភាព​របស់​គេ​ត្រូវ​គំរាម​កំហែង​នោះ»។

ផ្ទុយ​ទៅវិញ​ លោក​ Raza​ និយាយ​ថា​ ប្រទេស​ឥណ្ឌា​មិន​គួរ​អត់​ធ្មត់​តាម​របៀប​អសកម្ម​ច្រើន​ទសវត្ស​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ភេវរ​គាំទ្រ​ដោយ​ប្រទេស​ប៉ាគីស្ថាន​នោះ​ទេ។ ​លោក​និយាយ​ថា​ ការ​សម្លាប់​ប៊ីនឡាដិន​គឺ​ជា​មេរៀនប្រាប់​ប្រទេស​ឥណ្ឌា​ថា​ ឥណ្ឌា​គួរ​អភិវឌ្ឍ​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​ និង​បង្កើន​សមត្ថភាព​កងកម្លាំង​ពិសេស​របស់​ខ្លួន។

អាន់ចាយ សានី (Ajai Sahni) ​ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ដោះស្រាយ​ជម្លោះ​ Institute ​for​ Conflict​ Management ​យល់ស្រប​ថា​ ប្រទេស​ឥណ្ឌា​ត្រូវ​មាន​លក្ខណៈ​ច្នៃ​ប្រឌិត​ប្រសើរ​ឡើង​ក្នុង​ការ​កំណត់​តម្លៃ​លើ​ប្រទេស​ប៉ាគីស្ថាន​ចំពោះ​ការ​ផ្តល់​ជម្រក​ឲ្យ​ភេរវករ។

Raza​ និង​ Sahni ​ចង្អុល​បង្ហាញ​ថា​ ប្រតិបត្តិការ​ដែល​បាន​សម្លាប់​ប៊ីនឡាដិន​គឺ​ជា​ការ​ប្រឹងប្រែង​កម្រិត​ខ្ពស់​បំផុត​របស់​ប្រធានាធិបតី​ស.រ.អា.​ពីរ​រូប​នៃ​វិសាលគមន៍​ទស្សនៈវិជ្ជា​ខុសគ្នា។​ ផ្ទុយ​ទៅ​វិញ​ គេ​និយាយ​ថា​ ប្រទេស​ឥណ្ឌា​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​នូវ​ទស្សនៈ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ ហើយ​ច្នៃ​ប្រឌិត​ឡើង​វិញ​គ្រប់​ពេល​មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល៕

ប្រែសម្រួល​ដោយ​ ពិន​ ស៊ីសុវណ្ណ