ប្រទេសឥណ្ឌាមិនបន្តចូលរួមការបង្កើតរូបិយបណ្ណ BRICS រួមគ្នាទេ
Your browser doesn’t support HTML5
ប្រទេសឥណ្ឌាមិនគាំទ្រការបង្កើតរូបិយបណ្ណរួមក្នុងចំណោមប្លុក BRICS ដែលមានសមាជិកប្រាំបួនប្រទេសទេ ក៏ប៉ុន្តែខ្លួនកំពុងព្យាយាមលើកតម្កើងពាណិជ្ជកម្មដែលប្រើរូបិយបណ្ណក្នុងស្រុករបស់ខ្លួន នេះបើតាមអ្នកវិភាគនៅទីក្រុងញូវដែលី។ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump នាពេលថ្មីៗនេះបានព្រមានថានឹងប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រទេស BRICS ក្នុងការប្រើរូបិយបណ្ណផ្សេងជំនួសប្រាក់ដុល្លារ។ អ្នកស្រី Anjana Pasricha រាយការណ៍អំពីរឿងនេះពីទីក្រុងញូវដែលី។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕