នៅសន្និសីទកំពូល សហរដ្ឋអាមេរិកសន្យាលើកកម្ពស់បច្ចេកវិទ្យាដើម្បីលទ្ធិប្រជាធិបតេយ្យ និងទប់ស្កាត់ការប្រើប្រាស់ខុសឆ្គង
Your browser doesn’t support HTML5
សហរដ្ឋអាមេរិក ប្រទេសកូស្តារីកា ហូឡង់ កូរ៉េខាងត្បូងនិងហ្ស៊ំប៊ី បានបិទបញ្ចប់សន្និសីទកំពូលស្តីពីលទិ្ធប្រជាធិបតេយ្យកាលពីចុងខែមីនាកន្លងទៅ។ ប្រធានបទសម្រាប់សហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំកំពូលនោះ គឺការប្តេជ្ញាចិត្តលើកកម្ពស់បច្ចេកវិទ្យា ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងទប់ស្កាត់ការប្រើប្រាស់ខុសឆ្គង។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសចិនក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាBoaoសម្រាប់មេដឹកនាំធុរកិច្ចអន្តរជាតិនិងអ្នកនយោបាយផងដែរ ដោយមានប្រធានបទសំខាន់ស្តីពីកម្មវិធីក្រវ៉ាត់ផ្លូវពាណិជ្ជកម្មរបស់ខ្លួនដែរ។
ប្រធានការិយាល័យឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំក្រសួងការបរទេសអាមេរិក អ្នកស្រី Nike Ching ធ្វើសេចក្តីរាយការណ៍ជុំវិញរឿងនេះ។ លោក ជ្រា វណ្ណារិទ្ធ ប្រែសម្រួលដូចតទៅ៖