កម្រងរូបភាព៖ សហរដ្ឋអាមេរិកប្រារព្ធខួបទី២២នៃការវាយប្រហារភេរវកម្មថ្ងៃ១១កញ្ញា
រូបថតមួយត្រូវបានដាក់នៅបូជនីយដ្ឋានជាតិ ១១ កញ្ញា នៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាខួបទី២២ នៃការវាយប្រហារភេរវកម្មនៅឆ្នាំ២០០១។
ក្រុមអ្នកពន្លត់អគ្គិភ័យនៅស្ថានីយ Hook and Ladder 24 Engine 1 នៅទីក្រុង New York សហរដ្ឋអាមេរិក ធ្វើការស្មឹងស្មាធិ៍ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាខួបទី២២ នៃការវាយប្រហារភេរវកម្មនៅឆ្នាំ២០០១។
ទង់ជាតិអាមេរិកត្រូវបានបង្ហូតពាក់កណ្តាលដងនៅរដ្ឋធានីវ៉ាស៊ីនតោនដោយមានរូបភាពវិមានសភានៅពីក្រោយ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាខួបទី២២ នៃការវាយប្រហារភេរវកម្មនៅឆ្នាំ២០០១។
ក្រុមគ្រួសារជនរងគ្រោះចូលក្នុងពិធីរំលឹក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាខួបទី២២ នៃការវាយប្រហារភេរវកម្មនៅឆ្នាំ២០០១ នៅទីក្រុង New York សហរដ្ឋអាមេរិក។
អតីតអភិបាលក្រុង New York លោក Michael Bloomberg អភិបាលក្រុង New York បច្ចុប្បន្ន លោក Eric Adams អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris និងអភិបាលរដ្ឋ New York លោកស្រី Kathy Hochul ចូលរួមពិធីរំឮកខួបទី២២ នៃការវាយប្រហារភេរវកម្មនៅឆ្នាំ២០០១ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង New York សហរដ្ឋអាមេរិក។
បុគ្គលិកនៅផ្សារភាគហ៊ុន New York Stock Exchange ថតរូបឈ្មោះជនរងគ្រោះពីការវាយប្រហារភេរវកម្មឆ្នាំ២០០១ ដែលត្រូវបានបង្ហាញលើអេក្រង់ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាខួបទី២២ នៃការវាយប្រហារភេរវកម្មនៅឆ្នាំ២០០១។
អ្នកហាត់ប្រាណកាន់ទង់ជាតិអាមេរិក ពេលរត់កាត់វិមានវ៉ាស៊ីនតោន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាខួបទី២២ នៃការវាយប្រហារភេរវកម្មនៅឆ្នាំ២០០១។
បុរសម្នាក់ថតរូបនៅបូជនីដ្ឋានជាតិ ១១ កញ្ញា វិមានបញ្ចកោណ ជាយរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាខួបទី២២ នៃការវាយប្រហារភេរវកម្មនៅឆ្នាំ២០០១។
ក្រុមអ្នកជួយសង្គ្រោះបថមលើកដៃគោរព ខណៈទង់ជាតិអាមេរិកត្រូវបានបង្ហូតឡើងនៅក្រសួងការពារជាតិដើម្បីរំឭកដល់ការវាយប្រហារភេរវកម្មឆ្នាំ២០០១ នៅព្រឹកថ្ងៃចន្ទ ទី ១១ ខែកញ្ញា ឆ្នាំ២០២៣។
ក្មេងប្រុសម្នាក់កាន់ទង់ជាតិអាមេរិក នៅបូជនីយដ្ឋាន ១១ កញ្ញា នៅក្រុង New York កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាខួបទី២២ នៃការវាយប្រហារភេរវកម្មនៅឆ្នាំ២០០១។
ក្រុមអ្នកពន្លត់អគ្គិភ័យលើកដៃគោរពគុណ ក្នុងអំឡុងពិធីស្មឹងស្មាធិ៍មួយនៅក្រុង New York សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាខួបទី២២ នៃការវាយប្រហារភេរវកម្មនៅឆ្នាំ២០០១។
ប្រជាពលរដ្ឋមួយក្រុមធ្វើពិធីរំឭកនៅក្រុង New York សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាខួបទី២២ នៃការវាយប្រហារភេរវកម្មនៅឆ្នាំ២០០១។