នៅអាណត្តិថ្មី ប្រធានាធិបតីតួកគីប្តូរគោលនយោបាយសេដ្ឋកិច្ច ខណៈវិបត្តិកំពុងវិលវល់
Your browser doesn’t support HTML5
ខណៈតួកគីកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុដែលកំពុងវិលវល់ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ដែលទើបជាប់ឆ្នោតសាជាថ្មី បានងាកទៅផ្តល់ទំនុកចិត្តដល់លោក Mehmet Simsek អ្នករៀបចំគោលនយោបាយ ដែលនិយមគោលនយោបាយអំណោយផលដល់ទីផ្សារ ឲ្យដឹកនាំក្រសួងហិរញ្ញវត្ថុរបស់តួកគី។ អ្នកវិភាគនិយាយថា ចំណាត់ការនេះបានក្លាយជាការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចដ៏ធំមួយ។ ក៏ប៉ុន្តែ សំណួរគឺនៅត្រង់ថា តើលោក Erdogan អាចនឹងធ្វើតាមគោលនយោបាយទាំងនោះឬយ៉ាងណា។ លោក Dorian Jones ជូនសេចក្តីរាយការណ៍ពីក្រុង Istanbul នៃប្រទេសតួកគី។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕