Hello VOA៖ ការវិនិយោគតាមទម្រង់ BOT មានផលប្រយោជន៍ច្រើន ប៉ុន្តែកម្ពុជាត្រូវពិចារណាលើចំណុចមួយចំនួន
Your browser doesn’t support HTML5
ក្នុងពេលដែលកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសចិន ក្រុមហ៊ុនចិនបានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួន ក្នុងនោះមានគម្រោងព្រែកជីកភ្ជាប់ទន្លេមេគង្គទៅសមុទ្រក្នុងខេត្តកែប តម្លៃប្រមាណ ១.៧០០លានដុល្លារអាមេរិក ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែលកំពុងដំណើរការ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដែលកំពុងសាងសង់។ គម្រោងទាំងអស់នេះជាការវិនិយោគតាមទម្រង់ BOT (Build Operate and Transfer) ឬហៅថា សាងសង់ ប្រតិបត្តិការ និងផ្ទេរ។ លោក រ៉ឹម សុខវី អ្នកស្រាវជ្រាវទំនាក់ទំនងកម្ពុជានិងចិន ថ្លែងថា ការវិនិយោគតាមទម្រង់ BOT ផ្តល់ផលប្រយោជន៍ច្រើនដល់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែលោកស្នើឲ្យពិនិត្យមើលថា តើក្រុមហ៊ុនឯកជនអាចនឹងគ្រប់គ្រងហេដ្ឋរចនាសម្ព័ន្ធធំៗក្នុងប្រទេសកម្ពុជាក្នុងកម្រិតណា ប្រសិនបើរដ្ឋាភិបាលជ្រើសរើសការវិនិយោគតាមទម្រង់ BOT នេះ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១១ មេសា ២០២៤)