ភោជនីយដ្ឋានថ្មីមួយផ្តល់រសជាតិម្ហូបជនអន្តោប្រវេសន៍ដល់រដ្ឋធានីវ៉ាស៊ីនតោន
Your browser doesn’t support HTML5
ជារៀងរាល់ឆ្នាំ មានភោជនីយដ្ឋានបើកថ្មីរាប់រយនៅរដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែភោជនីយដ្ឋាន «ម្ហូបជនអន្តោប្រវេសន៍» ដែលទើបបានបើកទ្វារកាលពីចុងឆ្នាំ២០១៩ និងមានទីតាំងនៅក្បែរសេតវិមាន មានលក្ខណៈពិសេស។ ក្រៅពីបង្ហាញសារទាក់ទងនឹងម្ហូបអាហារឆ្ងាញ់ពិសា ភោជនីយដ្ឋាននេះក៏មានសារនយោបាយផងដែរ ដោយលក់ម្ហូបអាហារដែលមានប្រភពពីសហគមន៍ជនអន្តោប្រវេសន៍នានាដែលរស់នៅសហរដ្ឋអាមេរិក។ អ្នកស្រី Mykhailo Komadovsky បានទៅយកព័ត៌មាននៅភោជនីយដ្ឋានថ្មីនេះ។ លោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល៕