Hello VOA សុខភាព៖ ជំងឺលើសឈាមជាឃាតករស្ងៀមស្ងាត់
Your browser doesn’t support HTML5
យោងតាមមជ្ឈមណ្ឌលសម្រាប់ទប់ស្កាត់និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក(CDC) ប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០២២ មានប្រជាជនប្រមាណ ៣៥ភាគរយ កើតជំងឺលើសឈាម ដែលនេះមានន័យថា ម្នាក់ក្នុងចំណោម ៣ នាក់មានជំងឺលើសឈាម។ នេះបើតាមការបញ្ជាក់របស់លោក សៀង សេង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ California នៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពសម្រាប់ខែមេសា។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា អ្នកជំងឺមិនសូវដឹងខ្លួនថាមានជំងឺលើសឈាមទេដោយសារតែជំងឺនេះមិនមានរោគសញ្ញាទេនៅដំណាក់កាលដំបូងៗ។ វិធីតែមួយគត់ដើម្បីឱ្យអាចដឹងថាគេមានជំងឺលើសឈាមឬមួយក៏អត់ គឺត្រូវតាមដានសម្ពាធឈាមជាប្រចាំ។ លោកវេជ្ជបណ្ឌិត សៀង សេង នឹងបកស្រាយអំពីរោគសញ្ញា ការធ្វើតេស្ត វិធីបង្ការ និងវិធីព្យាបាលជំងឺលើសឈាមនេះនៅក្នុងកម្មវិធី Hello VOA សម្រាប់ខែនេះ៕