ផ្លូវរថភ្លើងថ្មីដែលចិនសង់នៅកេនយ៉ាប៉ះពាល់ដល់តំបន់អភិរក្សសត្វព្រៃ
Your browser doesn’t support HTML5
រដ្ឋធានីណៃរ៉ូប៊ីនៃប្រទេសកេនយ៉ា គឺជាទីក្រុងរីកចម្រើនលឿនបំផុតនៅតំបន់ភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ានៅទ្វីបអាហ្វ្រិក។ ផ្នែកខាងត្បូងនៃទីក្រុងនេះ គឺជាឧទ្យានជាតិណៃរ៉ូប៊ី ដែលជាតំបន់បរិស្ថានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ផ្លូវរថភ្លើង Madaraka Express ដែលបានសាងសង់ដោយក្រុមហ៊ុនចិននិងប្រើប្រាស់ប្រាក់កម្ចីរដ្ឋាភិបាលចិន ៥ពាន់លានដុល្លារ រត់កាត់តាមកណ្ដាលឧទ្យានជាតិណៃរ៉ូប៊ី ហើយការសម្រេចឲ្យសាងសង់របស់រដ្ឋាភិបាលកេនយ៉ានេះ បានបង្កឲ្យមានការតវ៉ាខ្លាំងក្លា។ ភាគទី២នៃកម្រងភាពយន្តឯកសារបីភាគរបស់ VOA នេះ ពិនិត្យមើលផលប៉ះពាល់នៃផ្លូវដែក Madaraka Express លើបរិស្ថាន និងថាតើការអភិរក្សបរិស្ថានអាចយឺតពេលឬក៏យ៉ាងណានោះ។ លោក Paul Ndiho នៃ VOA រាយការណ៍ពីទីក្រុង ណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ លោក ភី សុភាដា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖