តើ​បេក្ខជន​គណបក្ស​បៃតង​អ្នកស្រី​ Jill Stein​ អាច​ប៉ះពាល់​ដល់​លទ្ធផល​ឆ្នោត​អាមេរិក​យ៉ាង​ដូចម្តេច?

Your browser doesn’t support HTML5

នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ខែ​ក្រោយ ​បេក្ខជន​គណបក្ស​បៃតង​ (ឬ​Green Party) ​លោកស្រី​ Jill Stein ​មាន​អ្នកគាំទ្រ​ប្រហែល​១% ​ប៉ុណ្ណោះ​ក្នុង​ការស្ទង់​មតិ។ ប៉ុន្តែ​បេក្ខភាព​របស់​អ្នកស្រី​​អាច​មាន​ឥទ្ធិពល​ខ្លាំង​លើ​លទ្ធផល​ឆ្នោត​ ដោយ​អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន​បាន​ព្យាករណ៍​ថា សូម្បី​តែ​ភាគរយ​តិចតួច​នៃ​សន្លឹក​ឆ្នោត​សម្រាប់​​លោកស្រី​ Stein ​អាច​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ផ្លាស់ប្តូរ​សំខាន់ៗ។​ លោក​ Maxim Adams ​រាយការណ៍​ហើយ​លោកម៉ែន គឹមសេង​នៃ​វីអូអេ​សូមជូន​សេចក្តី​ប្រែសម្រួល​ដូច​តទៅ៖