Hello VOA អាស៊ាន៖ កម្ពុជា​នឹង​ដឹកនាំ​អាស៊ាន​បែប​ណា​ក្នុង​សំណុំ​រឿង​ភូមា?

Your browser doesn’t support HTML5

កម្ពុជា​នឹង​ផ្ដើម​ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​​សា​ជា​ថ្មី​ចាប់​ពី​ដើម​ខែ​មករា​ឆ្នាំ​២០២២​នេះ​​តទៅ។ អ្វី​ដែល​កម្ពុជា​បាន​ទទួល​មរតក​ពី​ឆ្នាំ​ចាស់​នោះ​គឺ​វិបត្តិ​អូស​ជើង​ក្រោយ​រដ្ឋ​ប្រហារ​យោធា​​នៅ​ភូមា ដែល​ឈាន​ទៅ​ដល់​អំពើ​ហិង្សា​ប្រដាប់​អាវុធ។ ថា​តើ​កម្ពុជា​នឹង​មាន​វិធីសាស្ត្រ ឱកាស និង​បញ្ហា​ប្រឈម​បែបណា ក្នុង​ការ​ដឹកនាំ​អាស៊ាន​អំឡុង​ពេល​រដ្ឋ​សមាជិក​មួយ​មាន​ជម្លោះ​ដូច្នោះ លោក ស៊ុន គីម ​គ្រូឧទ្ទេស​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា បាន​ចូល​មក​បកស្រាយ​ក្នុង​នាម​ជា​វាគ្មិន​កម្មវិធី​ហេឡូវីអូអេ​ប្រចាំ​ខែ​និយាយ​អំពី​អាស៊ាន ចាក់​ផ្សាយ​ថ្ងៃទី០៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​មាន​លោក អូន ឆេងប៉រ ជា​អ្នក​សម្របសម្រួល៕