តួអង្គភាពយន្ត Hotel Rwanda បង្ហាញខ្លួននៅតុលាការ ខណៈអ្នកគាំទ្ររិះគន់ថាជា «សវនាការបង្គ្រប់កិច្ច»

Your browser doesn’t support HTML5

លោក Paul Rusesabagina ជាសកម្មជនម្នាក់ និងតួអង្គនៅក្នុងភាពយន្ត Hotel Rwanda ដែលជាភាពយន្តជ្រើសរើសដើម្បីប្រកួតយកពានរង្វាន់ Oscar។ លោកបានចូលរួមក្នុងសវនាការកាលពីថ្ងៃពុធ ទី១៧ ខែកុម្ភៈ ដោយរងការចោទប្រកាន់ពីការផ្តល់ជំនួយដល់ក្រុមឧទ្ទាម។ គ្រួសាររបស់លោក និងអង្គការសិទ្ធិមនុស្សនិយាយថា លោកត្រូវបានរដ្ឋាភិបាលរវ៉ាន់ដាចាប់ជំរិត ហើយពួកគេកំពុងទាមទារឱ្យមានការដោះលែងរូបលោកភ្លាមៗ។ អ្នកស្រី Salem Solomon រាយការណ៍អំពីរឿងនេះឱ្យ VOA ពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្ដីប្រែសម្រួល។