Hello VOA សំឡេងជំនាន់ថ្មី៖ ជីអាចម៍ជន្លេនជួយជីវភាពកសិករនិងបរិស្ថាន
Your browser doesn’t support HTML5
«ជន្លេន»គឺគម្រោងកែប្រែកាកសំណល់សរីរាង្គ ឬកាកសំណល់សើម ឲ្យទៅជាអាចម៍ជន្លេន ដែលជាជីមានសារធាតុចិញ្ចឹមសម្រាប់កសិករប្រើប្រាស់លើដំណាំ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី។ កញ្ញា សុខ សុធារតន៍ ស្ថាបនិក «ជន្លេន» ដែលជាគម្រោងកែប្រែកាកសំណល់សរីរាង្គទៅជាជីអាចម៍ជន្លេន លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី កាលពីយប់ថ្ងៃច័ន្ទថា ការចិញ្ចឹមជន្លេនឲ្យស៊ីកាកសំណល់សរីរាង្គ អាចជួយការពារបរិស្ថាន និងធ្វើឲ្យជីវភាពកសិករប្រសើរឡើង។ (កាន់ វិច្ឆិកា, Hello VOA សំឡេងជំនាន់ថ្មី, ភ្នំពេញ, ២០ មករា ២០២០)