Hello VOA៖ អ្នកវិភាគថា ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២សំខាន់សម្រាប់ពង្រឹងប្រជាធិបតេយ្យមូលដ្ឋាន
Your browser doesn’t support HTML5
ខណៈពេលដែលគណបក្សប្រឆាំងដែលមានកម្លាំងប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា ទំនងជានឹងមិនមានវត្តមាននៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ អ្នកជំនាញយល់ថា គណបក្សដទៃទៀតគួរតែពង្រឹងខ្លួនដើម្បីទាក់ទាញទឹកចិត្តអ្នកបោះឆ្នោត ដែលធ្លាប់បោះឆ្នោតជូនគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតកន្លងមក។ លោក ឱក សេរីសោភក្តិ៍អ្នកឯកទេសផ្នែកអភិបាលកិច្ចល្អ បានបញ្ជាក់បន្ថែមក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃចន្ទថា ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ នឹងមានសារៈសំខាន់ជាងការបោះឆ្នោតជាតិនិងមានបញ្ហាជាច្រើនដែលពលរដ្ឋមិនពេញចិត្ត ហើយចង់ឲ្យអ្នកដឹកនាំនៅថ្នាក់មូលដ្ឋានចូលរួមដោះស្រាយ៕