Hello VOA សំឡេងជំនាន់ថ្មី៖ កង្វះការចូលរួមរបស់ស្រ្តីវ័យក្មេងក្នុងសកម្មភាពសង្គម ធ្វើឲ្យមានការរាំងស្ទះការអភិវឌ្ឍ
Your browser doesn’t support HTML5
ស្រ្តីវ័យក្មេងនៅកម្ពុជា នៅតែប្រឈមបញ្ហាជាច្រើន ទាំងការបៀតបៀន ការមិនបានសិក្សាពេញលេញ ឧបសគ្គក្នុងភាពជាអ្នកដឹកនាំ និងការចូលរួមក្នុងសកម្មភាពក្នុងសង្គមជាដើម។ បញ្ហាប្រឈមទាំងនោះក៏កំពុងត្រូវបានស្រ្តីវ័យក្មេងមួយចំនួនព្យាយាមជំរុញឲ្យមានភាពប្រសើរឡើងផងដែរ។ កញ្ញា ហឿន យូអៀង សមាជិកស្នូលបណ្តាញស្ត្រីអ្នកដឹកនាំវ័យក្មេង ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ស្រ្តីវ័យក្មេងនៅកម្ពុជាជាធនធានដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម ហើយថា កង្វះការចូលរួមរបស់ស្រ្តីវ័យក្មេងក្នុងសកម្មភាពសង្គម ធ្វើឲ្យមានការរាំងស្ទះការអភិវឌ្ឍ។ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២០ កញ្ញា ២០២១)