Hello VOA៖ មេដឹកនាំសហជីពថា ផលវិបាកជាច្រើនមិនត្រូវបានដោះស្រាយជូនកម្មកររាងចក្រពេលកូវីដ១៩
Your browser doesn’t support HTML5
ក្រុមកម្មកររោងចក្រក្នុងប្រទេសកម្ពុជា កំពុងរងគ្រោះដោយជំងឺកូវីដ១៩ និងប្រឈមជាមួយនឹងបញ្ហាជាច្រើន តាំងពីផលវិបាកក្នុងការបើកប្រាក់ឧបត្ថម្ភជីវភាព និងការតវ៉ាបញ្ចេញមតិជាដើម។ មេដឹកនាំសហជីពមួយក្នុងប្រទេសកម្ពុជា គឺអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ដែលចូលរួមជាវាគ្មិននៅក្នុងកម្មវិធី Hello VOAនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ បានអះអាងពីការតស៊ូមតិដើម្បីផលប្រយោជន៍កម្មករ និងជួយរកដំណោះស្រាយជូនកម្មកររោងចក្រ ហើយអ្នកស្រីទទូចដល់កម្មកររួមគ្នា ចងក្រងជាសហជីពដើម្បីតវ៉ារកដំណោះស្រាយ។ លោក សុខ ខេមរានៃវីអូអេ ជាអ្នកសម្របសម្រួលកម្មវិធី Hello VOA នេះ៕