Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ក្នុងនាមជាអ្នកដឹកនាំចាំបាច់ត្រូវចេះដឹកនាំខ្លួនឯងជាមុនសិន
Your browser doesn’t support HTML5
អ្នកនាង សាន សុជាតា ជានាយិកាកម្មវិធីនៃអង្គការមូលនិធិអាស៊ីបានថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ការចេះរៀបចំគម្រោងដឹកនាំខ្លួនឯង មានសារៈសំខាន់នៅក្នុងការសម្រេចបានគោលដៅក្នុងជីវិត។ អ្នកនាងក៏បានសង្កត់ធ្ងន់ថា ចំណេះដឹងគឺជាអ្វីដែលត្រូវពង្រីកបន្ថែមឥតឈប់ឈរ។ ទោះបីជារៀនចប់រហូតដល់ថ្នាក់បណ្ឌិតក៏ដោយ ក៏យើងត្រូវតែពង្រីក និងអភិវឌ្ឍចំណេះដឹងជាបន្តបន្ទាប់ ដើម្បីសម្របខ្លួនទៅនឹងការវិវឌ្ឍរបស់សង្គម និងដើរឱ្យទាន់ទៅតាមសម័យកាលដ៏ជឿនលឿន។ អ្នកនាងបានបន្ថែមថា យុវជនគួរតែត្រូវចេះរកឱ្យឃើញនូវគោលដៅរបស់ខ្លួនឯង និងរៀបចំផែនការដើម្បីគោលដៅនោះ៕ (អ្នកស្រី ធីតា វីន, Hello VOA, ភ្នំពេញ, ៧ សីហា ២០២៣)