Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ៖ ភេទ រូបរាង និង​ពណ៌សម្បុរ​មិន​មែន​ជាកត្តា​កំណត់​ភាពជា​អ្នកដឹកនាំ

Your browser doesn’t support HTML5

កញ្ញា មួង កញ្ញា នាយក​កម្មវិធី​នៃ​អង្គការ​សេរីភាព​កម្ពុជា​អូស្ត្រាលី បាន​ថ្លែង​ថា ស្រ្តី​ត្រូវ​ប្រែ​ក្លាយ​ការរើសអើង និង​ការរំពឹង​ទុក​ពី​ផ្នត់​សង្គម​ទៅ​លើ​តួនាទី​របស់​ស្រ្តី ទៅ​ជា​កម្លាំង​ជំរុញ​ដើម្បី​ក្លាយជា​អ្នកដឹកនាំ។ ភាព​ជា​អ្នក​ដឹក​នាំ​មិន​អាស្រ័យ​លើ​ភេទ រូបរាង​ពណ៌​សម្បុរ​ខាង​ក្រៅ ឬ​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា (LGBT) នោះ​ទេ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រី​និង​ភាពជាអ្នក​ដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២)