Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ដំណើរស្វែងរកទេពកោសល្យផ្ទាល់ខ្លួន ដោយមិនផ្តោតតែលើពិការភាព
Your browser doesn’t support HTML5
អ្នកស្រី អាន ស៊ីណែត ជាកីឡាការិនី និងជាប្រធានក្រុមជម្រើសជាតិបាល់បោះជិះរទេះជនពិការកម្ពុជា។ អ្នកស្រីបានថ្លែងផ្តាំទៅដល់អ្នកមានពិការភាពផ្សេងទៀត ឲ្យតាំងចិត្តមុតមាំ និងឲ្យច្បាស់លាស់លើអ្វីដែលខ្លួនធ្វើ ហើយខំប្រឹងធ្វើឲ្យអស់លទ្ធភាពក្នុងការជម្នះអស់រាល់ឧបសគ្គ។ អ្នកស្រី ស៊ីណែត ដែលពីមុនមកធ្លាប់ជាអ្នកកាត់ដេរ បានវិវត្តខ្លួនក្លាយជាកីឡាការិនីឆ្នើមក្នុងក្រុមជម្រើសជាតិលេងបាល់បោះជិះរទេះជនពិការកម្ពុជា។ អ្នកស្រីបានថ្លែងនៅក្នុងកម្មវិធី Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំថា ការផ្តល់កម្លាំងចិត្ត ការផ្តល់យោបល់ល្អៗឲ្យគ្នាទៅវិញទៅមក មិនថារវាងអ្នកមានពិការភាព ឬអ្នកគ្មានពិការភាព មានសារៈសំខាន់ខ្លាំងដើម្បីគាំទ្រដល់ជនពិការក្នុងការស្វែងរកនិងកសាងទេពកោសល្យរបស់ខ្លួន៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ០២ មករា ២០២៣)