Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ កិច្ចប្រឹងប្រែងដើម្បីពង្រឹងសហគ្រិនភាពរបស់ស្ត្រីកម្ពុជាក្នុងវេទិកាជាតិនិងអន្តរជាតិ
Your browser doesn’t support HTML5
អ្នកនាង លឹម លីដា ជាសហស្ថាបនិក និងជាទីប្រឹក្សាបច្ចេកទេសនៃស៊ីអ៊ិនវេសមិន (SHEInvestment) ប្រាប់វីអូអេថា ក្រៅពីការផ្តល់ទុនវិនិយោគទៅលើអាជីវកម្មដែលដឹកនាំដោយស្ត្រី ការផ្តល់ចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ជំនាញបច្ចេកវិទ្យា (បែបឌីជីថល) និងជំនាញដទៃទៀតដល់ពួកគេ គឺជាគន្លឹះក្នុងការគាំទ្រដល់សហគ្រិនស្ត្រី នៅក្នុងការពង្រីកអាជីវកម្មពួកគេ។ អ្នកនាងមានក្តីស្រមៃថា នាពេលអនាគត នឹងមានស្ត្រីកម្ពុជាដែលជាម្ចាស់អាជីវកម្មជាច្រើន ចូលរួមផ្តល់គំនិតយោបល់ក្នុងគោលនយោបាយជាតិសម្រាប់វិស័យសហគ្រិនភាព ហើយពួកគេមានភាពក្លាហានបង្ហាញបទពិសោធន៍ខ្លួនក្នុងវេទិកាជាតិ និងអន្តរជាតិស្តីពីសហគ្រិន៕ (អ្នកនាងខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ៥ ខែធ្នូ ឆ្នាំ២០២២)