Hello VOA៖ បើមិនពឹងចិន តើឱ្យកម្ពុជាទៅពឹងនរណា?
Your browser doesn’t support HTML5
«បើមិនពឹងចិន តើឱ្យកម្ពុជាទៅពឹងនរណា?»។ នេះជាសំណួរដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចោទឡើងក្នុងសន្និសីទអន្តរជាតិមួយកាលពីខែឧសភា ដែលនាំឱ្យមានការជជែកអំពីទិសដៅ និងជម្រើសនយោបាយការបរទេសរបស់ប្រទេសកម្ពុជា ដែលគេឃើញថា ហាក់ស្និទ្ធស្នាល ពិសេសជាមួយនឹងប្រទេសចិនប្រជាមានិត។ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានចូលរួមជាវាគ្មិនជជែកពីបញ្ហានេះ ក្នុងកម្មវិធី Hello VOA ចាក់ផ្សាយថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួល៕