Hello VOA៖ គណបក្សកម្ពុជានិយមចង់ឃើញមានការបើកលម្ហប្រជាធិបតេយ្យឡើងវិញ មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
Your browser doesn’t support HTML5
កាលពីឆ្នាំមុន គណបក្សកម្ពុជានិយមត្រូវបានបង្កើតឡើង ដោយមានអ្នកនយោបាយជើងចាស់មួយរូប គឺលោក យ៉ែម បុញ្ញឫទ្ធិ បច្ចុប្បន្នជាប្រធានគណបក្ស។ គណបក្សមួយនេះត្រូវបានបង្កើតឡើង នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតមកដល់ ហើយស្របពេលដែលស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជានៅមានភាពតានតឹង និងមិនមានដំណោះស្រាយនៅឡើយ។ នៅក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ដែលមានលោក ស៊ុន ណារិន ជាអ្នកសម្របសម្រួលកម្មវិធី លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថា៖ «ក្រោយ ២០១៧ នេះ ខ្ញុំមានអារម្មណ៍ថា ប្រជាធិបតេយ្យដើរថយក្រោយខ្លាំង និងឆ្ងាយមែនទែន»៕ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៤ មេសា ២០២២)