Hello VOA៖ វត្តមាន​របស់​អាជ្ញាធរ​មូលដ្ឋាន​ធ្វើឲ្យ​ប៉ះពាល់​សិទ្ធិ​នៃ​ការសម្រេចចិត្ត​របស់​អ្នកបោះឆ្នោត

Your browser doesn’t support HTML5

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​តាម​ដាន​ស្ថានភាព​សិទ្ធិ​មនុស្ស​អំឡុង​ពេល​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៥ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ២០២២។ អង្គការ​លីកាដូ​ទទួល​ការ​រាយ​ការណ៍​ពី​រាជធានី-ខេត្ត ចំនួន​១៦​ផ្សេង​គ្នា អំពី​វត្តមាន​របស់​អាជ្ញាធរ​មូលដ្ឋាន អង្គុយ​ចាំ​នៅ​ក្នុង ឬ​ក្រៅ​ទីតាំង​បោះ​ឆ្នោត ឬជួយ​សម្រប​សម្រួល​ឱ្យ​ពល​រដ្ឋ​បាន​ចូល​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត ក្នុង​នោះ​មាន​មេភូមិ មេឃុំ ឬចៅសង្កាត់ ឬចៅហ្វាយស្រុក ក៏​ដូចជា​អាជ្ញាធរ​ផ្សេង​ទៀត។ លោក អំ សំអាត នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​សិទ្ធិ​ម​នុស្ស​នៃ​អង្គការ​លីកាដូ បញ្ជាក់​ថា៖ «ព្រោះ​គាត់​ជា​អាជ្ញាធរ​មូលដ្ឋាន អ៊ីចឹង​ប្រជាពលរដ្ឋ​គាត់​ស្គាល់​ទាំងអស់។ អ៊ីចឹង​វា​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្រេច​ចិត្ត ពីព្រោះ​មាន​ការស្ទាក់ស្ទើរ ឬ​ក៏​មាន​ការ​ភិតភ័យ និង​បារម្ភ​អំពី​សុវត្ថិភាព ខ្លាច​ថា អាជ្ញាធរ​ទាំង​អស់​ហ្នឹង​ដឹង​ថា គាត់​បោះឆ្នោត​ឲ្យ​គណបក្ស​ណា»៕ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ថ្ងៃទី៩ ខែ​មិថុនា ឆ្នាំ​២០២២)