Hello VOA សំឡេងជំនាន់ថ្មី៖ យុវទូតស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជំរុញឲ្យ កម្ពុជាសម្រេចគោលដៅនេះបានលឿន
Your browser doesn’t support HTML5
យុវទូតយុវជនស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាក្រុមយុវជនវ័យក្មេង ដែលជារឿយៗតែងមានរៀបចំជាកិច្ចពិភាក្សា និងសិក្ខាសាលាផ្សេងៗ ពាក់ព័ន្ធនឹងការលើកកម្ពស់ការយល់ដឹងរបស់យុវជនកម្ពុជាលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក តាន់ ស៊ីវុត្ថា សមាជិកយុវទូតស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជំនាន់ទី១ ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី ថា «យុវទូតស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជួយជំរុញឲ្យការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជាសម្រេចបានលឿន»៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៩ មេសា ២០២១)