Hello VOA៖ អ្នកវិភាគថា ដើម្បីរក្សាទំនាក់ទំនងល្អជាមួយអាមេរិក កម្ពុជាពុំគួរចាប់ចិនដោយដៃទាំងពីរទេ
Your browser doesn’t support HTML5
អ្នកជំនាញខាងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា លើកឡើងថាកម្ពុជាពុំគួរផ្អៀងទៅរកចិនជ្រុលពេកទេក្នុងទំនាក់ទំនាក់ទំនងការបរទេសរបស់ខ្លួនជាមួយប្រទេសមហាអំណាច។ លោកបណ្ឌិត ប៉ា ចន្ទរឿន នាយកប្រតិបត្តិនៃវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១០ ខែសីហា ឆ្នាំ២០២០ថា ដើម្បីរក្សាទំនាក់ទំនងល្អជាមួយសហរដ្ឋ រដ្ឋាភិបាលកម្ពុជាគួរតែចាប់ចិនផង និងសហរដ្ឋអាមេរិកផងដែរ។ លោកថា៖ «ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក នឹងមានភាពល្អប្រសើរជាងនេះ ប្រសិនបើរដ្ឋាភិបាលកម្ពុជាយើងសព្វថ្ងៃនេះ រាងកំណត់គោលជំហររបស់ខ្លួនកុំឲ្យផ្អៀងទៅរកមហាអំណាចណាមួយ សម្តៅទៅរកក្នុងន័យថាកុំឲ្យងាកទៅរកចិនខ្លាំងពេក»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី១០ ខែសីហាឆ្នាំ២០២០)