រដ្ឋសភាសហរដ្ឋអាមេរិកទើបតែបោះឆ្នោតសម្រេចប្តឹងដកតំណែងលោកប្រធានាធិបតី ដូណាល់ ត្រាំ ជាផ្លូវការ ពីបទរំលោភអំណាច និងបទរារាំងដំណើរការស៊ើបអង្កេតរបស់រដ្ឋសភា។ តែនេះមិនមែនមានន័យថា លោក ត្រាំ ត្រូវបានដកចេញពីតំណែងនៅពេលនេះទេ។ ដំណើរការបន្ទាប់គឺ ព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹងដើរតួជាតុលាការកាត់ក្តី លោក ត្រាំ លើបទចោទប្រកាន់ទាំងពីរ ដែលអនុម័តដោយរដ្ឋសភានេះ។ ព្រឹទ្ធសភានឹងសម្រេចថា លោក ត្រាំ នឹងត្រូវដកចេញពីដំណែងឬយ៉ាងណា។ លោក ប៉ូច រាសី អ្នកយកព័ត៌មាន VOA និយាយថា បើទោះជាមានភាគរយតិចណាស់ដែលព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ នឹងកាត់ទោសដកតំណែងលោកត្រាំ ក៏កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភា មានសារៈសំខាន់ក្នុងការបង្ហាញឲ្យឃើញពីប្រព័ន្ធតុល្យភាពអំណាចក្នុងលទ្ធិប្រជាធិបតេយ្យដែរ៕ (ចាប ចិត្រា, Hello VOA, វ៉ាស៊ីនតោន, ៣០ ធ្នូ ២០១៩)
Hello VOA៖ ដំណើរការកាត់ទោសលោកប្រធានាធិបតី Trump ក្នុងព្រឹទ្ធសភាអាមេរិក
Your browser doesn’t support HTML5