Hello VOA៖ អ្នកជំនាញខាងតម្លាភាពស្នើឲ្យមានការចាត់ចែងថវិកាឲ្យមធ្យ័តក្នុងពេលវិបត្តិកូវីដ១៩
Your browser doesn’t support HTML5
អ្នកគាំទ្រការប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា លើកឡើងថា ខណៈដែលរដ្ឋាភិបាលព្យាយាមកៀគរថវិកា សម្រាប់ដោះស្រាយផលប៉ះពាល់ដោយសារការរាតត្បាតជំងឺកូវីដ១៩ ពលរដ្ឋចាប់ផ្តើមចោទជាសំណួរថា តើយន្តការដែលមានស្រាប់ អាចទប់ស្កាត់កុំឲ្យបាត់បង់ថវិកាបានយ៉ាងដូចម្តេច។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី១៤ ខែឧសភា ឆ្នាំ២០២០ ថា៖ «សំណួរដែលពលរដ្ឋសួរជាទូទៅគឺថាតើយើងអាចទុកចិត្តទៅលើរដ្ឋាភិបាលឬទៅលើយន្តការដែលមានស្រាប់ដឹកនាំដោយរដ្ឋាភិបាលនៅក្នុងការធ្វើកិច្ចការហ្នឹងដែរឬទេ?»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៤ ឧសភា ២០២០)