Hello VOA៖ អ្នកជំនាញថាសាធារណមតិត្រូវបន្តប្រើសំឡេងរបស់ខ្លួនក្រោយករណីភ្នំតាម៉ៅ
Your browser doesn’t support HTML5
ការសម្រេចចិត្តផ្លាស់ប្ដូរចុះឡើងលើការអភិវឌ្ឍដ៏ចម្រូងចម្រាសនៅតំបន់ភ្នំតាម៉ៅតពីមួយភាគទៅមួយភាគដែលឈានរហូតដល់ការបោះបង់គម្រោងនេះ ហើយដាំដើមឈើឡើងវិញនៅតំបន់ព្រៃការពារដែលឈូសឆាយហើយ បាននាំឱ្យមានការកកើតជាសំណួរច្រើនជាងចម្លើយ។ នេះជាការលើកឡើងរបស់លោក ឱក សេរីសោភក្ដិ៍ អ្នកឯកទេសអភិបាលកិច្ច ថ្លែងក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែក្រោមមូលបទ«អភិបាលកិច្ចល្អ» ជាមួយលោក អូន ឆេងប៉រ ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ លោក សេរីសោភក្ដិ៍ បានស្នើថាសាធារណមតិគួរបន្តប្រើអំណាចនៃការចូលរួមយោបល់របស់ខ្លួនលើកិច្ចការរដ្ឋនានា ផុតពីករណីភ្នំតាម៉ៅនេះ៕