ស្ថានភាព​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១២ (ហេឡូ​វីអូអេ​ពិសេស ២០ មិថុនា ២០១២)

លោក​ស្រី ​ពុង ឈីវកេក​ ប្រធាន​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​​ពន្យល់​​​ពី​ស្ថាន​ភាព​នៃ​ការ​ជួញដូរ​និង​វិធី​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​ការពារ​ខ្លួន។

កាល​ពី​ថ្ងៃ​អង្គារ​ សហរដ្ឋ​អាមេរិក​បាន​ចេញ​របាយការណ៍​ស្តី​ពី​ស្ថានភាព​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១២។​

ក្នុង​នោះ​ប្រទេស​កម្ពុជា​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ចាត់​ទុក​ក្នុង​ចំណាត់​ថ្នាក់​ប្រទេស​កម្រិត​ទី​២ ដែល​មាន​ន័យ​ថា ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ជួញដូរ​ ប៉ុន្តែ​មិន​ទាន់​ដល់​កម្រិត​ល្អ​នៅឡើយ។​

ចូល​ជា​វាគ្មិន​នៅ​យប់​នេះ​មាន​លោក​ស្រី ​ពុង ឈីវកេក​ ប្រធាន​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​បាន​ចូលរួម​សកម្មភាពជាច្រើន​ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ទាំង​នោះ។ លោក​ស្រី​ពន្យល់​បន្ថែម​ពី​ស្ថាន​ភាព​នៃ​ការ​ជួញដូរ​នេះ​និង​វិធី​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​ការពារ​ខ្លួន។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ពិសេស​ ថ្ងៃ​ទី​២០​ខែ​មិថុនា ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤​ ហ្វេសប៊ុក ​facebook.com/voakhmer ​អ៊ីម៉េល hellovoa@voanews.com