Hello VOA សំឡេងជំនាន់ថ្មី៖ ការលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ជំរុញឲ្យមានការកាត់បន្ថយបញ្ហាសង្គម
Your browser doesn’t support HTML5
ការរើសអើងក្រុមអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហាចោទជាពិសេសនៅកន្លែងការងារ បើទោះបីជារដ្ឋាភិបាលកម្ពុជាតែងអំពាវនាវឱ្យបញ្ឈប់ការរើសអើងប្រឆំាងនឹងអ្នកស្រឡាញ់ភេទដូចគ្នាពីសំណាក់មាតាបិតា អាណាព្យាបាល និងសង្គមក្តី។ លោក គុយ ធីតា សហស្ថាបនិកនៃក្រុម Love Is Diversity ដែលជាក្រុមយុវជនប្រើប្រាស់អនឡាញក្នុងការលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការលើកកម្ពស់សិទ្ធិរបស់អ្នកស្រលាញ់ភេទដូចគ្នា គឺជាការជំរុញឲ្យមានការកាត់បន្ថយបញ្ហាសង្គម។
(Hello VOA, សំឡេងជំនាន់ថ្មី, កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ២១ ធ្នូ ២០២០)