Hello VOA៖ អ្នកស្រាវជ្រាវថា ការបោះឆ្នោតឆ្នាំ២០២៣ នឹងមិនមានការផ្លាស់ប្តូរអ្វីជាដុំកំភួនទេ
Your browser doesn’t support HTML5
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានមើលឃើញថា ការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៣ នឹងមិនមានអ្វីប្រែប្រួលផ្លាស់ប្តូរច្រើនទេពីអាណត្តិមុនៗ ដោយលោកអះអាងថាមិនទាន់ឃើញមានគណបក្សណាមួយ ដែលអាចនឹងចូលប្រកួតប្រជែងដោយមានឥទ្ធិពលប្រហាក់ប្រហែលគ្នានឹងគណបក្សកាន់អំណាចបាននៅឡើយ។ លោកថា លុះណាតែមានភាពចៃដន្យណាមួយ ដែលអ្នកនយោបាយខាងគណបក្សក្រៅពីគណបក្សកាន់អំណាច អាចរៀបចំខ្លួនរួបរួមគ្នាបានរហ័ស ដូចអ្វីដែលគណបក្សសង្គ្រោះជាតិបានធ្វើឡើងកាលពីមុនការបោះឆ្នោតឆ្នាំ ២០១៣៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ១៩ វិច្ឆិកា ២០២២)