Hello VOA៖ ទំនាក់ទំនងអាស៊ាន-ចិននិងការប្រែប្រួលភូមិសាស្ត្រនយោបាយតំបន់ក្រោយជំងឺកូវីដ
Your browser doesn’t support HTML5
ទោះជាប្រទេសចិនបានជាប់គាំងសេដ្ឋកិច្ច៣ឆ្នាំជាមួយនឹងវិធានការ «សូន្យកូវីដ» តែទំនាក់ទំនងរវាងអាស៊ាននិងចិន កាន់តែមានភាពរឹងមាំ ដែលតម្រូវឲ្យសហរដ្ឋអាមេរិកជាមហាអំណាចបន្តប្រឹងប្រែងរិតចំណងទាក់ទងថែមទៀតជាមួយតំបន់អាស៊ាន ជាពិសេសពេលចិនបើកប្រទេសឡើងវិញនេះ។ អ្នកជំនាញកិច្ចការតំបន់ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងថា ដោយឈរលើផលប្រយោជន៍សេដ្ឋកិច្ច នយោបាយ ក្នុងតំបន់ដែលមានសក្តានុពលនេះ ប្រទេសក្នុងតំបន់អាស៊ាននៅបន្តពង្រឹង អព្យាក្រឹតភាព មជ្ឈភាព និង សាមគ្តីភាព តំបន់ ទោះជាមានការប្រែប្រួលនយោបាយខ្លះក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ីអាគ្នេយ៍ឬអាស៊ានក៏ពិតមែន។ នៅក្នុងកម្មវិធី ហេឡូវីអូអេ ប្រចាំខែកុម្ភ: ឆ្នាំ២០២៣ ស្តីពីអាស៊ាន លោក សុខ ខេមរា នៃ វីអូអេ បានអញ្ជើញលោក ឈាង វណ្ណារិទ្ធដើម្បីពន្យល់អំពីកិច្ចការតំបន់មួយចំនួន ទាក់ទងទៅនឹង «ទំនាក់ទំនង អាស៊ាន-ចិននិងការប្រែប្រួលភូមិសាស្ត្រនយោបាយតំបន់ក្រោយជំងឺកូវីដ»៕