Hello VOA៖ ជំនួប​អាស៊ាន​នៅ​ភ្នំពេញ​រួតរឹត​ដោយ​វិបត្តិ​សកល​និង​តំបន់​ជុំ​ទិស

Your browser doesn’t support HTML5

សាកល​លោក​និង​តំបន់​អាស៊ីអាគ្នេយ៍​កំពុង​ហ៊ុម​ព័ទ្ធ​ដោយ​វិបត្តិ​​ធំៗ​នានា​ តួ​យ៉ាង​សង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន អស្ថិរភាព​ក្រោយ​រដ្ឋ​ប្រហារ​យោធា​នៅ​ភូមា និង​ការ​ប្រជែង​ឥទ្ធិពល​ក្នុង​តំបន់​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។ ក្នុងកម្មវិធី Hello VOA ប្រចាំ​ខែ​ ក្រោម​ប្រធានបទ​ «អាស៊ាន» ​​នា​រាត្រីថ្ងៃព្រហស្បតិ៍ ទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ពុយ គា ប្រធាន​ឆ្លើយ​ឆ្លង​ព័ត៌មាន​ ឱ្យ​ទីភ្នាក់​ងារ​ព័ត៌មាន​ជប៉ុន​ក្យូដូ លើក​ឡើង​ថា វិបត្តិ​ទាំង​នេះ​​​នឹង​គ្រប​ដណ្ដប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ដ៏​ច្រើន​​ផ្សេង​ទៀត​ នៅ​ទីក្រុង​ភ្នំពេញ​ ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ នេះ៕