Hello VOA៖ តំណាង​ពលករខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ម្នាក់​ថា ការងារ​និង​ប្រាក់ឈ្នួល​មិន​ប៉ះពាល់​ទេ ទោះជា​កូវីដ១៩ រាតត្បាត

Your browser doesn’t support HTML5

ការផ្លាស់ប្តូរ​របៀប​ធ្វើការ​ទៅតាម​វិធានការ​សុខាភិបាល​នានា​ក្នុងពេល​​មាន​​ការរាតត្បាត​​នៃ​ជំងឺ​កូវីដ១៩ មិនបាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការងារ​និង​ប្រាក់ខែ​ពលករ និង​ពលការិនី​ខ្មែរ ដែល​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​នោះទេ។ លោក សុខ ខេមរា នៃ​វីអូអេ បាន​សម្ភាសន៍​ពលការិនី​ម្នាក់ គឺ​កញ្ញា រស់ សុផល ដែល​ជា​តំណាង​ពលករ​ក្នុង​រោងចក្រ​មួយ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ អំពី​ស្ថានភាព​ការងារ និង​ប្រាក់​ឈ្នួល​របស់​ពលករ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ក្នុង​ពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩៕