Hello VOA៖ កម្ពុជា​នៅ​ខ្វះ​យន្តការ​សម្របសម្រួល​ពលករ​ចំណាក​ស្រុក​ឱ្យ​មក​បោះឆ្នោត

Your browser doesn’t support HTML5

កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត ឬ​ហៅ​ថា​ការបោះឆ្នោត​ថ្នាក់​ជាតិ នៅ​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ ពលករ​ខ្មែរ​ជាង​១​លាន​នាក់​កំពុង​ធ្វើការ​ស្របច្បាប់​នៅ​ក្រៅ​ប្រទេស​ដោយ​ពិបាក​ក្នុង​ការធ្វើ​ដំណើរ​មក​ចូលរួម​ការបោះឆ្នោត ស្របពេល​ដែល​មិនមាន​យន្តការ​ណាមួយ​ដែល​អាច​ឱ្យ​ពួកគេ​បោះឆ្នោត​ពី​ប្រទេស​ដែល​ពួកគេ​កំពុង​រស់នៅ និង​ធ្វើការ​នៅឡើយ។ លោក ឃុន ថារ៉ូ ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​ សង់​ត្រាល់ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តីពី​ពលករ​ចំណាក​ស្រុក​ថា ពលករ​ចំណាក​ស្រុក​នៅតែ​មាន​ឧសគ្គ​ក្នុង​ការចូលរួម​បោះឆ្នោត៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៣ កុម្ភៈ​ ២០២៣)