Hello VOA៖ អ្នកជំនាញថា ក្នុងការបោះឆ្នោតឃុំសង្កាត់បក្សនយោបាយគួរផ្ដោតលើការដោះស្រាយបញ្ហានៅមូលដ្ឋាន ជាជាងការប្រកួតប្រជែងនយោបាយ
Your browser doesn’t support HTML5
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងកម្មវិធី Hello VOA ប្រចាំខែដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួលក្រោមមូលបទអភិបាលកិច្ចល្អដែលចាក់ផ្សាយកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក ឱក សេរីសោភក្ដិ៍ វាគ្មិនជំនាញប្រចាំកម្មវិធី បានឱ្យយោបល់ថា បក្សនយោបាយដែលចូលរួមការបោះឆ្នោតមូលដ្ឋានគួរផ្ដោតលើការរិះរកវិធីដោះស្រាយបញ្ហានៅមូលដ្ឋាន ជាជាងប្រមូលផ្ដុំថាមពលលើការប្រកួតប្រជែងនយោបាយតែមួយមុខ៕