Hello VOA KV
Hello VOA សំឡេងជំនាន់ថ្មី៖ អាហារូបករណ៍ SHE CAN ជំរុញឲ្យស្រ្តីវ័យក្មេងក្លាយជាអ្នកដឹកនាំ
Your browser doesn’t support HTML5
អាហារូបករណ៍ SHE CAN ជាអាហារូបករណ៍ដែលផ្តល់ឲ្យតែសិស្ស និស្សិតជាស្រ្តីវ័យក្មេង អាយុចាប់ពី១៧ ដល់២១ឆ្នាំ ហើយថ្មីៗនេះ SHE CAN ទើបតែប្រកាសបើកឲ្យមានការដាក់ពាក្យស្នើសុំ និងគ្រោងបិទការដាក់ពាក្យនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ កញ្ញា អ៊ិត សុផារត្ន ដែលជាសិស្សអាហារូបករណ៍ SHE CAN ជំនាន់ទី៣ ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា អាហារូបករណ៍ SHE CAN ជាកម្មវិធីសិក្សាដែលផ្តោតសំខាន់លើការជំរុញឲ្យស្រ្តីវ័យក្មេងក្លាយជាអ្នកដឹកនាំនាពេលអនាគត៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០)