Hello VOA សំឡេងជំនាន់ថ្មី៖ ការបន្តចាប់ខ្លួនយុវជន អាចធ្វើឲ្យប៉ះពាល់ដល់ភាពសកម្មនៃការចូលរួមការងារក្នុងសង្គម
Your browser doesn’t support HTML5
គិតពីដើមខែកញ្ញាមក យុវជនមួយចំនួនត្រូវបានចាប់ខ្លួនពីបទញុះញង់ឲ្យបង្កភាពវឹកវរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងគម្រោងរៀបចំបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ចំណែកក្រុមយុវជនមួយចំនួនទៀតត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានពីយុទ្ធនាការរដើរទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ដើម្បីសុំឱ្យដោះស្រាយករណីលុបបឹងតាមោកជាដើម។ កញ្ញា លី ស្រីស្រស់ ដែលជាប្រធានក្រុមអ្នកវិភាគវ័យក្មេងថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការចាប់ខ្លួនយុវជនជាបន្តបន្ទាប់នេះ អាចធ្វើឲ្យប៉ះពាល់ដល់ភាពសកម្មនៃការចូលរួមការងារក្នុងសង្គមរបស់យុវជន៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ២១ កញ្ញា ២០២០)