Hello VOA សំឡេងជំនាន់ថ្មី៖ ការអនុវត្តគោលនយោបាយយុវជនមានប្រសិទ្ធភាព ត្រូវការឆន្ទៈអ្នកដឹកនាំជំនាន់ថ្មី
Your browser doesn’t support HTML5
ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី ៧ បានបញ្ចប់កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលថ្មីនឹងបង្កើតឡើងនៅចុងខែសីហានេះ ដោយក្បាលម៉ាស៊ីនដឹកនាំប្រទេស ព្រមទាំងរដ្ឋមន្ត្រីតាមក្រសួងនីមួយៗ នឹងត្រូវផ្លាស់ប្តូរច្រើន ដោយដាក់សមាសភាពមន្ត្រីវ័យក្មេងជំនួសមន្ត្រីវ័យចំណាស់ដែលបានបំពេញការងារជាច្រើនអាណត្តិកន្លងទៅ។ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងយុវជនអាចមានប្រសិទ្ធភាពទៅបាន លុះត្រាតែថ្នាក់ដឹកនាំជំនាន់ថ្មីមានឆន្ទៈនយោបាយពិតប្រាកដ ជាពិសេសនៅក្នុងការអនុវត្តគោលនយោបាយទាំងអស់នោះ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១៤ សីហា ២០២៣)