Hello VOA សំឡេងជំនាន់ថ្មី៖ ធុរកិច្ចបង្កើតថ្មី«បណ្តូល»ផ្តល់ឱកាសហាត់ការដោយទទួលបានប្រាក់កម្រៃ
Your browser doesn’t support HTML5
ជាទូទៅ យុវជន ឬសិស្សនិស្សិតដែលចង់ស្វែងរកបទពិសោធន៍ការងារ តែងស្វែងរកឱកាសសម្រាប់ហាត់ការនៅតាមក្រុមហ៊ុន ឬស្ថាប័នផ្សេងៗទៅតាមជំនាញរបស់ខ្លួន។ យុវជនមួយក្រុមបានបង្កើតធុរកិច្ចបង្កើតថ្មីមួយឈ្មោះ «បណ្តូល» ដោយភ្ជាប់ក្រុមហ៊ុនជាមួយនឹងយុវជនដែលចង់ហាត់ការ។ កញ្ញា លី ឧត្តមនាថ ស្ថាបនិកធុរកិច្ចបង្កើតថ្មី «បណ្តូល» លើកឡើងថា ធុរកិច្ចថ្មីនេះផ្តល់ឱកាសឱ្យយុវជនទទួលបានឱកាសហាត់ការ ដោយទទួលបានប្រាក់កម្រៃ ឬប្រាក់ឧបត្ថម្ភសម្រាប់ការងាររបស់ពួកគេ៕ (អ្នកស្រី កាន់ វិច្ឆិកា, ភ្នំពេញ, ១៣ វិច្ឆិកា ២០២៣)