Hello VOA សំឡេងជំនាន់ថ្មី៖ អ្នកសារព័ត៌មានវ័យក្មេងចង់ឃើញស្ថានភាពសារព័ត៌មានប្រសើរជាងពេលបច្ចុប្បន្ន
Your browser doesn’t support HTML5
សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ ២០២៣ នេះ ត្រូវបានអ្នកជំនាញចាត់ទុកថាមានស្ថានភាពអាក្រក់ខ្លាំង បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបិទវិទ្យុសំឡេងប្រជាធិបតេយ្យ ដែលជាវិទ្យុឯករាជ្យក្នុងស្រុកចុងក្រោយគេ។ ខណៈអ្នកសារព័ត៌មានទូទាំងពិភពលោកនាំគ្នាប្រារព្ធទិវាសេរីភាពសារព័ត៌មានលើកទី ៣០ នៅខែឧសភានេះ នៅកម្ពុជា ការរឹតត្បិតលើអ្នកសារព័ត៌មាននៅតែបន្តកើតមាន។ កញ្ញា ហ៊ន ថូវ៉ាន អ្នកសារព័ត៌មានសេរី ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា កញ្ញាចង់ឃើញស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពជាប្រសើរជាងពេលបច្ចុប្បន្ន៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ០៨ ឧសភា ២០២៣)