Hello VOA សំឡេងជំនាន់ថ្មី៖ យុវជនគួរយល់ដឹងអំពីច្បាប់ស្តីពីសិទ្ធិដើម្បីទប់ស្កាត់ការរឹតត្បិតក្នុងរដូវបោះឆ្នោត
Your browser doesn’t support HTML5
ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដោយមិនមានវត្តមានគណបក្សប្រឆាំងដ៏ចម្បង ក្រុមអ្នកឃ្លាំមើលសង្គមតែងលើកឡើងថា ប្រជាពលរដ្ឋ ជាពិសេសយុវជនរងការរឹតត្បិតសិទ្ធិពាក់ព័ន្ធនឹងការបោះឆ្នោត និងការទទួលបានព័ត៌មាន។ កញ្ញា ភឹង សោភា សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា យុវជនគួរព្យាយាមសិក្សា និងស្វែងយល់អំពីច្បាប់ពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញ និងសិទ្ធិនានា ដើម្បីជៀសវាង និងទប់ស្កាត់ការរឹតត្បិតសិទ្ធិ នៅមុន អំឡុង និងក្រោយការបោះឆ្នោត៕ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១០ កក្កដា ២០២៣)