Hello VOA សំឡេងជំនាន់ថ្មី៖ ការរឹតត្បិតការចូលរួមសកម្មភាពសង្គមរបស់យុវជន នឹងធ្វើឲ្យប៉ះពាល់ដល់តម្លាភាពនៃការអភិវឌ្ឍ
Your browser doesn’t support HTML5
ចាប់តាំងពីកម្ពុជារងនូវការរាតត្បាតជំងឺកូវីដ១៩ កាលពីដើមឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន គេឃើញថា ជំងឺនេះបានធ្វើឲ្យប៉ះពាល់ស្ទើរគ្រប់វិស័យ។ ក្នុងនោះយុវជនដែលជាវ័យសំខាន់ក្នុងការចូលរួមសកម្មភាពសង្គម និងនយោបាយ ក៏កាន់តែប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នេះផងដែរ។ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការរឹតត្បិតការចូលរួមសកម្មភាពសង្គម និងនយោបាយរបស់យុវជន នឹងធ្វើឲ្យប៉ះពាល់ដល់តម្លាភាពនៃការអភិវឌ្ឍប្រទេស។
(កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, Hello VOA សំឡេងជំនាន់ថ្មី, ១៦ សីហា ២០២១)